"My Forever Is Yours" Testi
"My Forever Is Yours" ha i testi in khmer lingua.
Il significato di "My Forever Is Yours" deriva da khmer lingua e attualmente non è convertito nella traduzione inglese.
[Official Lyrics Video]
NUTH ‘My forever is yours’ (feat. Sokun Nisa)
OUT NOW
Stream:
Congratulation to the newlywed Dylan and Darany
ខ្ញុំចងក្រងបទនេះឡើង ដោយសាច់រឿងស្នេហារបស់បង dylan និង បង darany អមនឹងជាមួយបចេ្ចកទេសក្នុងការ produced និងគន្លឺះក្នុងការសរសេរមួយចំនួន ដើម្បីឲ្យអត្ថន័យនៃបទស្នេហាមួយនេះ ជ្រាបចូលទៅថ្នមបេះដូងអ្នកស្ដាប់ទាំងឡាយ។
ថ្ងៃខ្ញុំសរសេរបទនេះដំបូង ខ្ញុំសួរខ្លួនឯងថា បើខ្ញុំមិនដែលរៀបការផង តើខ្ញុំសរសេរបទនេះដោយរបៀបណា? ខ្ញុំតានតឹងស្ដ្រេសជាងមួយអាទិត្យ។ តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំអាចចូលរួមសរសេរឲ្យសូដាស្រលាញ់លោកដង្ខៅដែលជាខ្មោចបាន ហេតុអ្វីត្រឹមតែសរសេរបទ៤នាទី ខ្ញុំធ្វើមិនបាន។ បន្ទាប់ពីបានស្ដាប់រឿងស្នេហារបស់បងទាំងពីរដោយការរីករាយផង ព្រមទាំងរលួចច្រណែនខ្លះៗផង ពេលនោះខ្ញុំបានសួរសំណួរគាត់ជាច្រើន ខ្ញុំពិតជាមានអារម្មណ៍ខុសខ្លាំងដែលសួរសំណួរជីកកកាយជីវិតស្នហាគេ។ អរគុណបងៗ ដែលមិនប្រកាន់ប្អូន។
បន្ទាប់ពីខ្ញុំសរសេររួច ខ្ញុំមិនអាចស្រមៃតារាចម្រៀងណាផ្សេងក្រៅពីបង និសា នោះទេ។ មិនយូរខ្ញុំក៏បានទាក់ទងទៅបងស្រី តាមរយៈស្រីនា។ អរគុណមិត្តដែលជួយជ្រោមជ្រែង។ នៅពេលដែលបងនិសាច្រៀងបទនេះរួច ស្រាប់តែខ្ញុំអង្គុយស្រក់ទឹកភ្នែកម្នាក់ឯង ព្រោះមិននឹកស្មានថាក្ដីស្រមៃ ទើបតាំងតែពីក្មេងបានក្លាយជាការពិត។ ក្ដីស្រមៃនោះគឺបានច្រៀងចម្រៀងជាមួយបង សគន្ធ និសា។
អរគុណដល់បង dylan និង បង darany សម្រាប់ឱកាសដ៏ពិសេសមួយនេះ។ ខ្ញុំហាក់ទទួលបានបទពិសោធន៍ថ្មីមួយ ដែលខ្ញុំនឹងចងចាំអស់មួយជីវិត។ អរគុណបង និសា ដែលផ្ដល់កិត្តិយសដល់ខ្ញុំបាទ។ រីឯចំពោះអ្នកគាំទ្រខ្ញុំកន្លងមកវិញ ទោះបទនេះអាចនឹងខុសពីអ្វីដែលខ្ញុំបានផលិតពីមុនមែន តែខ្ញុំនៅតែនាំជូនបទចម្រៀងដែលមានរសជាតិថ្មី តែពិរោះដដែល ដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តគាំទ្រ និងបន្តអនុញ្ញាតឲ្យសំឡេងពួកយើងចូលទៅថ្នាក់ថ្នមថែបេះដូងអ្នកទាំងអស់គ្នាទៀតចុះ។
Song writer: NUTH
Singer: NUTH, Sokun Nisa
Music producer, Mixing and Mastering: Nick IT
Recording Studio: NEO Sound Station
[Lyrics]
លើសពាក្យថាស្រលាញ់
លើសពាក្យថាត្រូវការ
ទង្វើធំជាងវាចា
ទំហំវេហាប្រៀបមិនស្នើស្នេហាយើងទេ
គ្រប់យ៉ាងរបស់បង
គឺឈរនៅនឹងមុខបងហើយ
ថ្ងៃនេះជាសាក្សី
តទៅបេះដូងសម្រាប់តែចរណៃ
It’s only u
It’s only u
It’s only u
សម្លេងស្នេហ៍.. ឮចេញពីបេះដូងបង
ច្រៀងឆ្លើយឆ្លង.. នឹងបេះដូងអូនពីចឆ្ងាយ
កាត់សមុទ្ចកាត់ផ្កាយ
ពួកយើងធ្វើរួចហើយ
ទោះថយវេលាម្នាក់នោះនៅតែជាត្រាណត្រើយ
បងមានអូន
អូនមានបង
We’ll have each other
Give me your forever
អូនសម្លឹងមើលបង
ព្រោះបងជាមនុស្សតែម្នាក់សម្រាប់អូន
កាន់ដៃអូនជាប់ប្រាប់ថាស្រលាញ់
បែបនេះរហូតបានទេ?
រឿងអាក្រក់ល្អ
សើចឬទឹកភ្នែក
អូនចង់ជួបចង់ស្គាល់ជាមួយតែបង
through all highs and lows
For better or for worse
My forever is yours
It’s only u
It’s only u
It’s only u
សម្លេងស្នេហ៍.. ឮចេញពីបេះដូងបង
ច្រៀងឆ្លើយឆ្លង.. នឹងបេះដូងអូនពីចឆ្ងាយ
កាត់សមុទ្ចកាត់ផ្កាយ
ពួកយើងធ្វើរួចហើយ
ទោះថយវេលាម្នាក់នោះនៅតែជាត្រាណត្រើយ
បងមានអូន
អូនមានបង
We’ll have each other
Give me your forever
បងសូមសន្យាថាមិនទៅណា
នឹងនៅក្បែរបែបនេះថែបេះដូងអូន
ស្នេហ៍ពិតបងគ្មានថ្ងៃសូន
តទៅមេីលកាំជ្រួចដូចគ្រាយេីងដំបូង
មនុស្សពិសេសរបស់អូន
អូនមិនអាចខ្វះត្រាណត្រើយ
កន្លែងក្បែរអូន
គឺសម្រាប់តែបង
គ្មានអ្នកផ្សេងឡើយ
សម្លេងស្នេហ៍.. ឮចេញពីបេះដូងបង
ច្រៀងឆ្លើយឆ្លង.. នឹងបេះដូងអូនពីចឆ្ងាយ
កាត់សមុទ្ចកាត់ផ្កាយ
ពួកយើងធ្វើរួចហើយ
ទោះថយវេលាម្នាក់នោះនៅតែជាត្រាណត្រើយ
បងមានអូន
អូនមានបង
We’ll have each other
Give me your forever
My contact:
093901666 (Telegram)
My social media:
@nuthyourbaby
My email: Nuthplays@